ថ្នាំពុលរុក្ខជាតិ ម្ទេស

សមាសធាតុប្រឆាំងនិងសត្វល្អិត

ម្ទេសមានផ្ទុកសមាសធាតុម្យា៉ង ឈ្មោះថា Capsaicin ដែលនាំអោយពុលដល់សត្វល្អិតតាមរយៈការបង្អាក់សកម្មភាពជីវសាស្ត្រ និង​ប្រព័ន្ធប្រសាទ និង រំខានដល់ដំណើរការដំណកដង្ហើមរបស់វា។

វិធីផ្សំ និង ការប្រើប្រាស់

  • យកផ្លែម្ទេសទុំ កន្លះគីឡូក្រាមមកចិញ្ច្រាំ
  • លាយជាមួយទឹក៥លីត្ររួចទុកមួយយប់
  • បន្ថែមទឹកសាប៊ូចូល៥លីត្រទៀត
  • ស្រោច ឬ បាញ់លើដំណាំដែលទទួលការបំផ្លាញពីសត្វល្អិត

ប្រសិទ្ធភាពលើសត្វល្អិត

  • ស្រមោច
  • ចៃ
  • រុយ
  • ដង្កូវមេអំបៅ
  • កញ្ចែស្រូវ

ប្រការគួរជៀសវាង

  • ប្រើប្រាស់សមាមាត្ររវាងម្ទេស និង​ទឹកអោយបានត្រឹមត្រូវ ដោយហេតុថាបរិមាណម្ទេសច្រើនពេកធ្វើអោយស្លោកដំណាំ
  • ជៀសវាងការបាញ់នៅពេលក្តៅ ឫមានខ្យល់
  • បន្សាបថ្នាំដែលសល់ពីការប្រើប្រាស់ដោយលាយជាមួយទឹករួចចាក់ចូលក្នុងដី។

ថ្នាំពុលរុក្ខជាតិ ​ ខ្ទឹមស

សមាសធាតុផ្សំ និង សត្វល្អិត

ខ្ទឹមជាពិសេសមើមរបស់វាមានផ្ទុកសមាសធាតុដែលមានក្លិន ឆួលឈ្មោះ Diallyl disulphide and Diallyl trysulphide ដែលអាចបង្អាក់សកម្មភាពជីវសាស្ត្ររបស់សត្វល្អិត។

វិធីសាស្ត្រ និង​ការប្រើប្រាស់

  • បុក ឫចិញ្ច្រាំមើមខ្ទឹម ចំនួន ៨៥ក្រាម
  • ចាក់ខ្ទឹមខាងលើចូលក្នុងប្រេងឆា ចំណុះ៥០មីលីលីត្រ
  • រក្សាល្បាយខាងលើទុករយៈពេល២៤ ម៉ោង
  • ចាក់ទឹកចំណុះ៩៥០ មីលីលីត្រនិងទឹកសាប៊ូ៥០មីលីលីត្រចូល កូរល្បាយរួចរក្សាថ្នាំពុលទុកក្នុងដប
  • យកថ្នាំខាងលើ១ភាគ លាយជាមួយទឹក១៩ភាគ
  • កូរអោយសព្វល្អ មុនពេលបាញ់ទៅលើដំណាំដែលរងការបំផ្លាញដោយសត្វល្អិត នៅពេលព្រឹក

ប្រសិទ្ធភាពលើសត្វល្អិត

  • ចៃ
  • ស្រឹង
  • ដង្កូវស៊ីញ៉េ
  • ដង្កូវស៊ីស្លឹកស្ពៃ
  • អណ្តើកមាស
រូបតំណាង

ស្ងោរត្រាវសាច់ត្រី/ Taro in fish broth(មានវីឌីអូបង្ហាញ)

ត្រាវ​មានផ្ទុកសារធាតុប៉ូតាស្យូម ផូស័្វរ វីតាមីនបេ៩ និង​មានជាតិសសៃរច្រើន។ វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនផងដែរ​ដូចជា វីតាមីអេ វីតាមីនប៊ី និង វិតាមីនអ៊ី ( Vitamine A B and C)។ខាងក្រោមជាគ្រឿងផ្សំនិងរបៀបធ្វើស្ងោរត្រាវសាច់ត្រី ៖

  • គ្រឿងផ្សំ
  • ត្រាវស្រស់ ២ គីឡូក្រាម
  • សាច់ត្រី ១.៥​​​​​​ គីឡូក្រាម
  • ស្លឹកខ្ទឹម
  • ស្ករត្នោ
  • អំបិល
  • ទឹកត្រី
  • ប្រេងឆា
  • ម្រេច
  • វិធីធ្វើ
  • ត្រាវត្រូវចិតសំបកចេញ ហើយលាងទឹកអោយស្អាត រួចកាត់វាជារាងបួនជ្រុង។​
  • ត្រីត្រូវសំអាតអោយបានស្អាតល្អ រួចកាត់វាជាកង់ៗ។
  • ខ្ទឹមសហានវាអោយខ្លីៗ
  • ដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងឆាចូលរួចដាក់ត្រាវចូលបំពងអោយឡើងស្រួយ រូចដួសវាដាក់ក្នុងកញ្ច្រែងសម្រក់ម្រេងអោយអស់។ បន្ទាប់មកដាក់បំពងត្រីម្តងធ្វើដូវគ្នានិងត្រាវដែរ។
  • ដាក់ដាំទឹកទឹកអោយពុះបន្ទាប់មកចាក់ត្រាវ និងត្រីចូលរួចដាក់អំបិល និង ស្កត្នោត។ ពេលទឹកពុះបន្ថយភ្លើងបន្តិច និង រងាប់ទុករយះពេល១០នាទីជាការស្រេច។

ដើម្បីអោយកាន់តែងាយស្រួលសូមមើលវីធីធ្វើក្នុងវីឌីអូខាងក្រោម៖

អន្ទង់អប់ត្រយូងចេក/Eels steam with the banana flower​ recipe

នេះជាវីឌីបង្ហាញពីរបៀបធ្វើអន្ទង់អប់ត្រយូងចេកអោយរស់ជាតិឆ្ងាញ់ ។ តោះតាមដានវីឌីអូខាងក្រោមទាំងអស់គ្នា៖

ក្មេងអាយុ ៨ ឆ្នាំរកចំណូលបាន២៦ លានដុល្លារពីយូធូប ច្រើនជាងគេបំផុតនៅឆ្នាំ ២០១៩

យោងតាម បញ្ជីប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes បានឱ្យដឹងថា Ryan Kaji អាយុ ៨ ឆ្នាំដែលមាន Channel យូធ្យូប “ Ryan’s World” នៅតែជាអ្នករកចំណូលបានច្រើនជាងគេបំផុតសម្រាប់ឆ្នាំ ២០១៩ ដែលជាឆ្នាំទី ២របស់គេ ដែលរកចំណូលបាន ២៦ លានដុល្លារ។ កាលពីឆ្នាំ២០១៨ គេរកលុយ ២២ ដុល្លារដែលទទួលបានការពេញនិយមនៅក្នុងប្រភេទ“ Unboxing” នៃការបើកនិងសាកល្បងប្រដាប់ប្រដាក្មេងលេង។

Channel ដំបូងរបស់គាត់ដែលមានឈ្មោះថា“ Ryan Toys Review” បានបើកដំណើរការនៅឆ្នាំ ២០១៥ ក្រោយមកបានប្តូរមកជា“ Ryan’s World” ដែលជាប្រភេទវីឌីអូអប់រំកុមារដូចជាការពិសោធវិទ្យាសាស្ត្រជាដើម។

ទស្សនាវដ្តី Forbes បានឱ្យដឹងថា Kaji ដែលរស់នៅក្នុងរដ្ឋតិចសាស់បាន Subscribers ជិត ២៣ លាននាក់ហើយ។

 Channel លេខ២ គឺ “ Dude Perfect” ។ Channel ដែលឥឡូវមានអាយុមួយទសវត្សរ៍ហើយបង្ហាញវីដេអូរបស់មិត្តភក្តិ ៥ នាក់ក្នុងវ័យ ៣០ ឆ្នាំរបស់ពួកគេធ្វើត្រាប់តាមនិងបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស។

Twins Coby និង Cory Cotton, Garret Hilbert, Cody Jones និង Tyler Toney បានយកប្រាក់ចំនួន ២០ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៩ ដូចគ្នានឹងឆ្នាំ ២០១៨ ដែរប៉ុន្តែបានកើនឡើងមួយចំណាត់ថ្នាក់នៅឆ្នាំនេះ។

វីដេអូដូចជា “ Bubble Wrap Battle” និង “ LEGO Walk វែងបំផុតនៅលើពិភពលោក” បាន ធ្វើឲ្យ ក្រុមអតិថិជនរបស់ខ្លួនទទួលបាន Subscribe ចំនួន ៤៧ លាននាក់ក៏ដូចជាទទួលយកកម្មវិធីសម្តែងនៅលើ Nickelodeon ផងដែរ។

ទីបីនៅក្នុងបញ្ជីរបស់ Forbes គឺជាអ្នកចូលថ្មីបំផុតនិងក្មេងជាងគេបំផុតអាយុ ៥ ឆ្នាំនាង Anastasia Radzinskaya ដែលត្រូវបានគេដឹងថាត្រូវបានគេស្គាល់តាមរយៈវីដេអូដែលឪពុកម្តាយរបស់នាងបានប្រកាសថានាងត្រូវបានគេព្យាបាលជំងឺខួរក្បាល។

YouTuber ដែលកើតនៅរុស្ស៊ីដែលត្រូវបានគេស្គាល់ថា“ Nastya” ឬ“ Stacy” ឥឡូវនេះបានបង្ហោះវីដេអូលេងជាមួយឪពុករបស់នាងហើយបាន Subscribers ១០៧ លាននាក់នៅក្នុងបណ្តាញយូធូបចំនួន ៧ ដែលបកប្រែជាភាសាផ្សេងគ្នា។

អ្នកGame ជនជាតិស៊ុយអែតឈ្មោះ Felix Kjellberg ដែលត្រូវបានគេស្គាល់ថា“ PewDiePie ” នៅតែស្ថិតក្នុងលំដាប់កំពូលទាំង ១០ បើទោះបីជាមានការចោទប្រកាន់ពីបទប្រឆាំងទាក់ទងនឹងវីដេអូមួយចំនួនដែលគាត់បានបង្ហោះ។

កាលពីពេលថ្មីៗនេះបុរសវ័យ ៣០ ឆ្នាំនេះបាននិយាយថាគាត់បានឈប់សម្រាកពីយូធូបដោយសារគាត់ ហត់នឿយខ្លាំង។

YouTubers ដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតប្រចាំឆ្នាំ ២០១៩

  1. Ryan Kaji – ២៦ លានដុល្លារ
  2. Dude Perfect – ២០ លានដុល្លារ
  3. Anastasia Radzinskaya – ១៨ លានដុល្លារ
  4. រូធនិងលីង – ១៧,៥ លានដុល្លារ
  5. Jeffree Star – ១៧ លានដុល្លារ
  6. Preston – ១៤ លានដុល្លារ
  7. PewDiePie  Markiplier – ១៣ លានដុល្លារ
  8. DanTDM – ១២ លានដុល្លារ
  9. VanossGaming – ១១.៥ លានដុល្លារ

ការកម្ចាត់ជំងឺផ្សិតលើដំណាំ

ផ្សិត (Fungi) គឺជាភ្នាក់ងារមួយ ដែលបង្កជំងឺលើរុក្ខជាតិ ។ ជំងឺផ្សិតសំខាន់ៗរួមមានជំងឺប្លាស (Rice Blast) លើដំណាំស្រូវ ជំងឺអង់ត្រាក់ណូសលើម្ទេសជាដើម ។ 

Chili disease

ជំងឺបង្ករដោយផ្សិត លើដំណាំបន្លែមានរោគសញ្ញាដូចជាស្នាមអុច និង ស្រពោនជាដើម ។ ស្នាមអុចកើតឡើងដោយសារ ការងាប់កោសិការ នៃរុក្ខជាតិ ភាពស្រពោនអាចបង្ករដោយការងាប់ផ្នែកខាងក្នុងនៃដើម ដែលបង្អាក់ដល់ការស្រូបយកទឹកពីក្នុងដីរបស់ដំណាំ ។
ដើម្បីទប់ទល់នឹងជំងឺផ្សិត កសិករបានអនុវត្តវិធានការណ៍មួយចំនួនដូចជា វិធានការដាំដុះ តាមរយៈការសំអាតចំការ ការប្រើគ្រាប់ពូជដែល គ្មានជំងឺផ្សិត និង ការជ្រើសរើសទីតាំងឲ្យបានសមស្រប ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលមានការបំផ្លាញខ្លាំង និង ការជួបប្រទះកន្លងមកនូវទំហំនៃការខូចខាតធ្ងន់ធ្ងរពីរដូវមុន កសិករបានប្រើប្រាស់ថ្នាំផ្សិតសំរាប់បាញ់ការពារ និង ការព្យាបាល ។ ប៉ុន្តែ ការប្រើប្រាស់កម្មវិធីប្រើថ្នាំផ្សិតមិនបានត្រឹមត្រូវ បានជំរុញផ្សិតកាន់តែមានភាពធន់ ហើយប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំថយចុះ ។ 

តើការប្រើប្រាស់ថ្នាំរបៀបណា ដែលជំរុញឲ្យមានការធន់? 

សូមបង្ហាញយ៉ាងសង្ខេបនូវ យន្តការ ថ្នាំផ្សិតសំលាប់ផ្សិត តាមរយៈការបង្អាក់នូវដំណើការសំយោគ ធាតុណាមួយ ឬ ធាតុច្រើន ដែលត្រូវការសំរាប់ការលូតលាស់ ។ ថ្នាំផ្សិតខ្លះ អាចសំលាប់ផ្សិត ដោយការបង្អាក់ដំណើរការតែមួយ ថ្នាំផ្សិតខ្លះទៀតអាចបង្អាក់ដំណើរការច្រើន ។ គួរបញ្ជាក់ផងដែរថា ថ្នាំផ្សិត មានធាតុសកម្មផ្សេងគ្នា តែមានយន្តការនៃការបង្អាក់ដូចគ្នា ត្រូវបានគេចាត់ទុកក្នុងក្រុមតែមួយ ។ ការធន់របស់ផ្សិតអាចកើតឡើងដោយសារ ការប្រើប្រាស់ថ្នាំដែល មានគំរូសកម្មភាពនៃការបង្អាក់ដូចៗគ្នា ដដែលជាច្រើនដង ។ ជាទូទៅ នៅក្នុងសហគមន៍របស់ផ្សិត វាមានភាពខុសគ្នា នៃសំភារៈសេនេទិច (ហ្សែន) ដែលកំណត់ឲ្យមានភាពខុសគ្នានូវដំណើរការនៃការសំយោគ សារធាតុណាមួយដូចគ្នា ។ នោះគឺមានន័យថា នៅពេល កសិករបាញ់ថ្នាំផ្សិត គាត់អាចសម្លាប់បានតែផ្សិត ដែលមានដំណើរការសំយោគដែលអាចត្រូវបានបង្អាក់ថ្នាំ ហើយពូជផ្សិតណាដែលមាន ដំំណើរការសំយោគផ្សេង មិនរងផលប៉ះពាល់ឡើយ ។ ការ នេះ កាន់តែបង្ករលក្ខណៈងាយស្រួល ដល់ពូជផ្សិតដែលមិនរងផលប៉ះពាល់ ឬ ធន់ ដុះលូតលាស់បានលឿន ដោយសារពុំសូវមានការប្រកួតប្រជែងជាមួយផ្សិតពូជផ្សេងទៀត ហើយមានលទ្ធភាពផ្តល់កំណើតដល់ផ្សិត ជំនាន់ ក្រោយដែលភាគច្រើនមានលក្ខណៈ មិនរងផលប៉ះពាល់ពីថ្នាំផ្សិត ឬ ធន់នឹងថ្នាំផ្សិត ។

ដើម្បីកាត់បន្ថយ ឳកាសនៃការធន់នឹងថ្នាំផ្សិត កសិករគួរប្រើថ្នាំផ្សិត ដោយមានការផ្លាស់ប្តូរថ្នាំដែលគំរូសកម្មភាពផ្សេងៗគ្នា ។ ឧទាហរណ៍ លើកទី១ ប្រើថ្នាំផ្សិត ដែលមានគំរូសកម្មភាពបង្អាក់ដំណើរសំយោគធាតុច្រើន ជាថ្នាំសម្រាប់ការពារ លើកទីពីរប្រើថ្នាំផ្សិតដែលដែលមានគំរូសកម្មភាពបង្អាក់ដំណើរសំយោគតែមួយ លើកទីបីប្រើថ្នាំផ្សិតដែលដែលមានគំរូសកម្មភាពបង្អាក់ដំណើរសំយោគតែមួយ តែមានគំរូសកម្មភាពខុសពីថ្នាំប្រើលើកទីពីរ ។ មន្ត្រីបច្ចេកទេសអាច រកព័ត៌មានពីលក្ខណៈនៃថ្នាំផ្សិត ក្នុងវេបសាយត៍ http://www.frac.info/

ប្រភព​: AgriToday

ប្រទេសសិង្ហបុរី (Singapore)

សិង្ហបុរីកើតឡើងពីកោះសរុប ៦៣កោះ ដែលកោះធំជាងគេគឺកោះសិង្ហបុរី។

«សិង្ហបុរី» មានន័យថា បុរីនៃសត្វសិង្ហ។ មានរឿងនិទានតំនាលថា មានស្ដេចមួយអង្គបានជួប​ព្យុះសង្ឃរាពេល​ធ្វើដំនើរតាមសំពៅរួចក៏ចូលសំចតនៅ​កោះនោះ។ ស្ដេចនោះក៏បានប្រទះ​ឃើញនៅលើឆ្នេរខ្សាច់នូវសត្វមួយក្បាលដែលមានរាងរូវដូចសត្វតោ រួចក៏សន្មត់ដាក់ឈ្មោះកោះនោះថាជាបុរីនៃសត្វសិង្ហ។ តែតាមការសិក្សានាពេលថ្មីៗនេះបានអោយដឹងថា កោះនេះមិនធ្លាប់មានសត្វតោរស់នៅទេ។ សត្វតោនៅក្នុងរឿងនិទាននោះ អាចប្រហែលជាសត្វខ្លាម៉ាឡាយ៉ាន ។

សិង្ហបុរីមានគំរោងវាតដីពីសមុទ្រដោយយកដីពីកូនភ្នំនានារបស់ខ្លួន ដីពីបាតសមុទ្រនិងពីប្រទេសជិតខាងមកចាក់បំពេញ។ ជាលទ្ឋផល ផ្ទៃដីសិង្ហបុរីបានកើនឡើងពី ៥៨១,៥ គ.ម២ ក្នុងឆ្នាំ ១៩៦០ មក ៧០៤ គ.ម២ នាពេលបច្ចុប្បន្ន។ សិង្ហបុរីមានគំរោងនឹងពង្រីកបន្ថែម ១០០ គ.ម២ ទៀតមុនឆ្នាំ២០៣០។ គំរោងនេះក៏បានតភ្ជាប់កោះតូចៗ​នានា​ទៅកាន់កោះធំៗ តាមរយៈ​ការចាក់ដី​តភ្ជាប់ផងដែរ។

សិង្ហបុរីគ្មានស្ទឹងឬបឹងទឹកសាបធម្មជាតិទេ។ ប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកនិងចំបងជាងគេ​គឺ ទឹកភ្លៀង ដែលត្រូវបានស្ដុកទុកក្នុង​អាងសិប្បនិម្មិត។

សិង្ហបុរីស្ថិតក្នុងចំនោមកូននាគទាំង៤នៅអាស៊ី ដែលក្នុងនោះមាន ហុងកុង កូរ៉េខាងត្បូង និង តៃវ៉ាន់ ផងដែរ។

សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការធ្វើពាណិជ្ចកម្ម និងការនាំចេញផលិតផលសំរេចជាពិសេសផលិតផលឧស្សាហកម្ម

សិង្ហបុរីជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ទេសចរណ៍ចំនួន ១០,២លាន​នាក់បានមកទស្សនាសិង្ហបុរី​ក្នុងឆ្នាំ ២០០៧ ។

សិង្ហបុរីទទួលស្គាល់ភាសាផ្លូវការ៤គឺ ភាសាអង់គ្លេស ភាសាម៉ាឡេ ភាសាចិនកុកងឺ និងភាសាតាមិល។ ៨០%នៃជនជាតិសិង្ហបុរីចេះភាសាអង់គ្លេសជាភាសាទី១ឬទី២។ ចិនជាភាសាបន្ទាប់ដែលមានមនុស្សនិយាយច្រើន។

ប្រជាជនសិង្ហបុរី​អាស្រ័យខ្លាំងលើសេវ៉ាកម្មឡានក្រុង ក្នុងការធ្វើដំនើរទៅសាលាឬកន្លែងធ្វើការ។ 

សិង្ហបុរីជាមជ្ឍមណ្ឌលដឹកជញ្ជូនយ៉ាងសំខាន់មួយនៅអាស៊ីដោយប្រទេសនេះស្ថិតនៅចំលើផ្លូវជំនួញតាមសមុទ្រ​និងអាកាសជាច្រើន។ កំពង់ផែសិង្ហបុរីជាកំពង់ផែមមាញឹកជាងគេលើពិភពលោកនៅឆ្នាំ២០០៥។

រឿង ៥ យ៉ាងដែលសំខាន់ជាងលុយ

ក្នុងនាមជាសហគ្រិន ដែលបានប្រើប្រាស់ពេលវេលានិងកម្លាំងច្រើនក្នុងការបណ្តាក់ទុនរកលុយអោយបានច្រើន។ ការរកលុយ មានសារៈសំខាន់ណាស់សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសារ ប៉ុន្តែរឿងខ្លះសំខាន់ជាងលុយ ប្រសិនបើយើងមិនអើពើនឹងវា ធ្វើអោយលុយរបស់អ្នកគ្មានតំលៃ។ នេះគឺជាចំណុចសំខាន់ៗទាំង ៥ ដែលគួរតែយកចិត្តទុកដាក់ចំបង៖

1. សុខភាពរបស់អ្នក

ក្នុងនាមជាសហគ្រិនអ្នកចំណាយពេលច្រើនម៉ោងក្នុងការគិតអំពីជំនួញ។ ប្រសិនបើមិនដូច្នោះទេអាចនិងមានគ្រោះថ្នាក់ដល់អាជីវកម្មនឹងបរាជ័យ។​ តែទោះបីជាយ៉ាងណាក៏ដោយសុខភាពជារឿងសំខាន់ទីមួយដែលត្រូវយកចិត្តទុកដាក់ដូចជា ការញ៉ាំត្រឹមត្រូវ ការដេកបានគ្រប់គ្រាន់ ការផឹកទឹកអោយបានច្រើន និង ការហាត់ប្រាណជាដើម។ល។អាជីវកម្មរបស់អ្នកត្រូវការអ្នកដែលរឹងមាំបំផុត។ នោះមានន័យថាអ្នកត្រូវថែទាំសុខភាពអោយបានល្អដើម្បីអ្នកមានគំនិតថ្មី ច្បាស់លាស់ និងអាចដឹកនាំក្រុមអ្នកទៅរកអនាគតដែលពោរពេញដោយភាពជោគជ័យ។

2. គ្រួសាររបស់អ្នក

អ្នកចង់ផ្តល់ឱ្យកូនអ្នកនូវជីវិតល្អប្រសើរនៅពេលពួកគេធំឡើង។ ប៉ុន្តែការខិតខំរកប្រាក់ធ្វើអោយអ្នកមានពេលវេលាតិចតួចសម្រាប់គ្រួសារ។ អ្នកចំណាយពេលពេញមួយថ្ងៃនៅការិយាល័យ ហើយពេលត្រឡប់មកផ្ទះដោយភាពនឿយហត់និងការងារ អ្នកត្រូវការសម្រាក ដែលធ្វើអោយអ្នកគ្មានពេលសម្រាប់ប្តី/ប្រពន្ធនិងកូនៗរបស់អ្នក។អ្នកគួរចងចាំថា គ្រួសារ​ជា​កន្លែងផ្ដល់នូវ​ការអប់រំ​ដំបូង ដែល​អ្នក​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​មុនគេ​។ ព្រោះ​ការអប់រំ​ដំបូង​អាច​ផ្តល់​ទម្លាប់​ល្អ​ឬ​អាក្រក់​។ ប្រសិនបើ​ការអប់រំ​បានល្អ​ពីដំបូង នោះ​ការអប់រំ​បន្ដ​នឹង​ទៅជា​ការងាយស្រួល ប៉ុន្តែ​បើ​ការអប់រំ​ដំបូង​អាក្រក់​វិញ​ការអប់រំ​បន្ដ​មុខជា​ពិបាក​ខ្លាំងណាស់​។ ដូច្នេះ​គ្រួសារ​គឺជា​ទីកន្លែង​គំរូ​ល្អ​បំផុត សម្រាប់​អប់រំ​សីលធម៌ ចំណេះដឹង​និង​ជំនាញ​។ ហេតុនេះ ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​បំផុត ចំពោះ​សុខុមាលភាព​ក្រុមគ្រួសារ ដោយ​ជួយ​សម្រួល​ជីវភាព​រស់នៅ និង​សន្ដិសុខ​ឱ្យបាន​ល្អ ។​

3. ជំនឿរបស់អ្នក

នៅទីនេះមិនសំដៅជំនឿសាសនាទោះទេ។ ជំនឿដែលខ្ញុំកំពុងនិយាយគឺជាជំនឿដែលអ្នកមាននៅក្នុងខ្លួនដើម្បីសំរេចក្តីសុបិន្ត  និងអាជីវកម្មរបស់អ្នក។ អ្នកត្រូវតែជឿជាក់លើខ្លួនឯងនិងជឿជាក់លើអ្វីដែលអ្នកកំពុងធ្វើដើម្បីសំរេចគោលដៅរបស់អ្នក។​ តើត្រូវធ្វើដូចម្តេចដើម្បីអោយយើងមានជំនឿលើខ្លួនឯង? អ្នកត្រូវរកចម្លើយនេះអោយឃើញដើម្បីធានាថាមិនបោះបង់អ្វីដែអ្នកកំពុងធ្វើ៕ចំពោះខ្ញុំ ដើម្បីមានជំនឿលើខ្លួនឯង យើងត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់ អ្វីដែលជាសមត្ថភាពនិង​ជំនាញរបស់ខ្លួន។

4. បទពិសោធន៍របស់អ្នក

អ្នកអង្គុយក្នុងការិយាល័យពេញមួយថ្ងៃរាល់ថ្ងៃគ្មានន័យអ្វីទាំងអស់ ប្រសិនអ្នកមិនបានរកក្តីសុខសំរាប់ជីវិត។ អ្នកគួរឆ្លៀតឱកាស ធ្វើដំណើរកំសាន្តដើម្បីទទួលបានបទពិសោធន៍និងអនុស្សាវរីយ៍ល្អៗ  ហើយម្យ៉ាងទៀតអ្នកអាចចែករំលែកបទពិសោធន៍ជីវិតនិងការងាររបស់អ្នកទៅកាន់អ្នកជំនាន់ក្រោយ។បទពិសោធន៍ទាំងនេះមិនត្រឹមតែផ្តល់ឱ្យពួកគេនូវរឿងល្អ ៗ ប៉ុណ្ណោះទេ តែពួកគេនិងអាចមើលឃើញពិភពលោកកាន់តែច្បាស់ជាងមុន។ ម្យ៉ាងទៀតពួកគេអាចធ្វើឱ្យរកឃើញដំណោះស្រាយថ្មីៗនៅក្នុងជីវិត។

5. កេរ្តិ៍ឈ្មោះរបស់អ្នក

បន្ទាប់ពីអ្នកស្លាប់  កេរ្តិ៍ឈ្មោះគឺជារឿងតែមួយគត់ដែលគេនៅចងចាំ។ អ្នកអាចទុកលុយមួយចំណែកអោយទៅមនុស្សជាទីស្រលាញ់របស់អ្នកប៉ុន្តែប្រសិនបើអ្នកចង់អោយគេចងចាំនូវតម្លៃរបស់អ្នក ចូរចាត់ទុកមនុស្សជំវិញខ្លួនជាអាទិភាពដោយ ប្រព្រឹត្ដចំពោះពួកគេដោយសប្បុរសនិងក្តីអាណិតអាសូរ។ ផ្តល់ឱ្យក្តីស្រឡាញ់ដល់ពួកគេចេញពីបេះដូង។ អ្នកនឹងមិនខ្លាចអ្វីដែលមនុស្សនឹងនិយាយអំពីអ្នកនៅពេលអ្នកបាត់បង់ជីវិតឡើយ។ មនុស្សទាំងនោះនិងចងចាំអ្នកទាំងនៅក្នុង ជីវិត ប្រចាំថ្ងៃ និងក្នុងការរកស៊ីរបស់ពួកគេ។ នោះគឺជាកេរ្តិ៍ឈ្មោះដែលមនុស្សគ្រប់គ្នាចង់បាន។

លុយធ្វើឱ្យអោយជីវិតកាន់តែងាយស្រួលក្នុងការរស់នៅ ទាំងការថែរក្សាសុខភាព និងសុភមង្គលគ្រួសារ។  ទោះយ៉ាងណាលុយមិនអាចបំពេញអោយជីវិតមានន័យគ្រប់គ្រាន់នោះទេ ​វាជាផ្នែកមួយប៉ុណ្ណោះ ដូច្នេះបើអ្នកប្រឹងរកលុយបានច្រើនសន្ធឹកសន្ធាប់ ចូរប្រើវាអោយបានល្អសំរាប់ការរស់នៅ!

កង្កែបធ្លាក់រណ្តៅ

កង្កែបមួយហ្វូងកំពុងធ្វើដំណើរឆ្លងកាត់ព្រៃ រំពេចនោះមានកង្កែបពីរក្បាលបានធ្លាក់ចូលរណ្តៅជ្រៅមួយ។ កង្កែបផ្សេងទៀតបានអើតមើលជុំវិញរណ្តៅដោយក្តីអាណិតអាសូរ និងបានប្រាប់កង្កែបទាំងពីរនោះថាគ្មានសង្ឃឹមនិងអាចចេញពីរណ្តៅដ៏ជ្រៅនេះបានទេ។

ទោះជាយ៉ាងណាក៏ដោយកង្កែបទាំងពីមិនបាក់ទឹកចិត្តនឹងអ្វីដែលកង្កែបផ្សេងទៀតកំពុងនិយាយនោះទេហើយពួកគេបានបន្តព្យាយាមលោតចេញពីរណ្តៅ។

ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយហ្វូងកង្កែបដែលស្ថិតនៅខាងលើរណ្តៅនៅតែនិយាយថាកង្កែបទាំងពីរគួរតែបោះបង់ ទោះព្យាយាមយ៉ាងណាក៏មិនអាចលោតចេញពីរណ្តៅនេះបានទេ។

នៅទីបំផុតសត្វកង្កែបមួយក្បាលបានស្តាប់តាមសម្តីរបស់ហ្វូងកង្កែបខាងលើហើយវាបានបោះបង់ចោលការព្យាយាមនិងរងចាំការស្លាប់។ កង្កែបមួយទៀតបន្តលោតយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន។ ជាថ្មីម្តងទៀតហ្វូងកង្កែបខាងលើបានស្រែកដាក់វាឱ្យបញ្ឈប់ការលោតដ៏ឈឺចាប់ហើយត្រៀមចិត្តទទួលយកការស្លាប់នេះទៅ។

វាលោតកាន់តែខ្លាំងឡើងៗហើយទីបំផុតវាអាចលោតចេញបាន។ នៅពេលដែលវាចេញផុតពីណ្តៅកង្កែបផ្សេងទៀតបាននិយាយថា“ តើឯងមិនស្តាប់ពួកយើងនិយាយទេឬ?”

កង្កែបបានពន្យល់ហ្វូងកង្កែបផ្សេងទៀតថាវាជាកង្កែបថ្លង់។ វាគិតថាគ្រប់ពេលហ្វូងកង្កែបស្រែកដាក់វាជាការលើកទឹកចិត្តទៅវិញ​ ទើបធ្វើអោយវាអាចលោតចេញពីរណ្តៅដ៏ជ្រៅនេះបាន។

 ការអប់រំនៃរឿង៖

  • ពាក្យសំដីរបស់មនុស្សអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតអ្នកដទៃ។ គិតពីផលប៉ះពាល់មុននិយាយចេញមក។ពាក្យសំដីអាចធ្វើអោយយើងរស់និងស្លាប់បាន។
  • កុំខ្វល់ខ្វាយនិងសម្តីអវិជ្ជមានរបស់អ្នកដ៏ទៃ អ្នកអាចធ្វើគធ្វើថ្លង់ដូចជាកង្កែប ហើយព្យាយាមធ្វើវាអោយអស់ពីលទ្ធភាព ប្រសើរជាងរងចាំការស្លាប់ នោះអ្នកនិងឃើញលទ្ធផលដ៏អស្ចារ្យដែលអ្នកដ៏ទៃនឹកស្មានមិនដល់។